ព័ត៌មានជាតិ

កិច្ចប្រជុំបន្ទាន់ ពាក់ព័ន្ធនឹងវិធានការការពារករណីការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ថ្ងៃ២០ កុម្ភៈ

(ភ្នំពេញ) នាថ្ងៃ ព្រហស្បតិ៍ ១៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលា ម៉ោង០៥:០០នាទីល្ងាច នៅសាលប្រជុំសាលាខណ្ឌដូនពេញ មានបើកកិច្ចប្រជុំ ពាក់ព័ន្ធនឹងវិធានការការពារករណីការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ថ្ងៃ២០ កុម្ភៈ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ។

កិច្ចប្រជុំផ្តោតសម្ខាន់លើការងារមានដូចខាងក្រោម :

-ពង្រឹងការងារដល់កងកម្លាំងដែលចុះ យាមល្បាត មណ្ឌលចត្តាឡីស័ក និង ទីតាំងដែលបានបិទពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។

-ការងារផ្សព្វផ្សាយ វិធានការបង្ការការទប់ស្កាត់ការីករាលដាល នៃជំងឺ កូវីដ-១៩ ដោយប្រើ ឧឃោសនស័ព្ទ និង ខិត្តប័ណ្ណផ្សេៗ និង ស្គេន QRCord (ប្រព័ន្ធ ទប់ស្កាត់ កូវីដ “STOP COVID 19 “)។

-ការងារចែកម៉ាស់ របស់ សម្តេចតេជោ ជូនដល់សហគមន៍ក្រីក្រក្នុង សង្កាត់ទាំង១១ ខណ្ឌដូនពេញ ។

-ចុះត្រួតពិនិត្យ លើការរៀបចំ ពិធីមង្គលការ ជប់លៀង ខួបកំណើត និង ពិធីបុណ្យផ្សេង ដែលមាន មនុស្សច្រើនកុះករ ត្រូវជូនដំណឹងអោយរំសាយ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។