ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខដ៏ក្រៀមក្រំ សពលោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន !

(កំពង់ចាម) នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាខេត្ត អញ្ជើញចូលរួមគោរពវិញាណក្ខ័ន្ធ និងរំលែកទុក្ខដ៏ក្រៀមក្រំ ជូនចំពោះគ្រួសារនៃសព លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន អនុប្រធាននាយកដ្ឋានសរុបផែនការ និងជាអតីតស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលបានទទួលមរណៈភាព នាវេលាម៉ោងប្រមាណ១ និង ៣០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងជន្មាយុ៥២ ឆ្នាំ ដោយរាគាពាធ ស្ថិតនៅក្នុងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។