ព័ត៌មានជាតិ

ថ្នាក់ដឹកនាំល្អ តែងតែគិតគូពីសុខទុក្ខប្រជាជន !

ថ្នាក់ដឹកនាំល្អ តែងតែគិតគូពីសុខទុក្ខប្រជាជន

(កំពង់ចាម) នៅព្រឹតថៃ្ងទី២៨ ខែកុម្ភ: ឆ្នាំ២០២១ បន្ទាប់ពីទទួលបានព័ត៌មានពីក្រសួងសុខាភិបាល រកឃើញបុរសម្នាក់ដែលបានមកចូលរួមក្នុងពិធីមង្គលការក្មួយ នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស មានផ្ទុកជំងឺកូវីដ-១៩ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់ឲ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ដឹកនាំដោយ វេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាល ចុះធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ និងបានរៀបចំទីតាំងសម្រាប់ពិនិត្យសុខភាព និងយកសំណាកចំនួន២ កន្លែង ស្ថិតនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស និងមួយកន្លែងទៀតស្ថិតនៅមណ្ឌលសុខភាពស្វាយខ្សាច់ភ្នំ ភូមិស្វាយកណ្តាល ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

លោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ បានថ្លែងថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធក្នុងពិធីមង្គលការមួយនៅក្នុងភូមិកោះតូច កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ និងអ្នកពាក់ព័ន្ធនៅក្នុងស្រុកកងមាស ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅតាំងទាំង២ កន្លែងខាងលើ ដែលមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបានរៀបចំរួចជាស្រេច។

ឆ្លៀតក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តអនុវត្តខ្ជាប់ខ្ជួននូវវិធានការការពារ ៣កុំ និង៣ ការពារ។

ដោយឡែកបងប្អូនដែលមានហានិភ័យខ្ពស់ពាក់ព័ន្ធនឹងបុរសដែលមានវិជ្ជមានកូវីដ១៩ខាងលើ ត្រូវតែអនុវត្តឲ្យបានម៉ឺងម៉ាត់ ទៅតាមការណែនាំរបស់មន្ត្រីសុខាភិបាល ប្រកបដោយស្មាតីទទួលខុសត្រូវខ្ពស់ ដើម្បីភាពសុខសាន្តនៃក្រុមគ្រួសារយើង និងសហគមន៍យើងជៀសផុតពីជំងឺដ៏កាចសាហាវ កូវីដ១៩៕ ចៅ វង្ស

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។