ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាល ក្នុងពិធីបើកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្តជូនមន្ត្រីនគរបាល និងមន្ត្រីសុខាភិបាល ក្នុងខេត្តកំពង់ចាម !

(កំពង់ចាម) នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញសំណេះសំណាល ក្នុងពិធីបើកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្តលើកទី១ ជូនដល់មន្ត្រីនគរបាល និងមន្ត្រីសុខាភិបាល ក្នុងខេត្តកំពង់ចាម។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយករដ្ឋបាលខេត្ត លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកស្នងការនគរបាលខេត្ត និងមន្ត្រីនគរបាលខេត្ត និងមន្ត្រីសុខាភិបាលជាច្រើនរូបទៀត។

សូមបញ្ជាក់ថា៖ ការចាក់វ៉ាក់ការពារជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម មានចំនួន ០៩ទីតាំង រួមមាន ៖ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែកកោះសូទិន ព្រៃឈរ កងមាស ជើងព្រៃ បាធាយ ចំការលើ ស្ទឹងត្រង់ និងមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ដែលមានមន្ត្រីត្រូវទទួលវ៉ាក់សាំងចំនួន៣.៨៣២នាក់ ក្នុងនោះមន្តី្រសុខាភិបាលចំនួន ១.៩៣២នាក់ និងមន្ត្រីនគរបាលចំនួន ១.៩០០នាក់៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។