ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ ថ្នាំវ៉ាក់សាំង Astra Zeneca នឹងចាក់ជូនមន្ត្រីមូលដ្ឋាន ដោយឥតគិតថ្លៃ

(ភ្នំពេញ) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែង ជំរុញរដ្ឋមន្ត្រីនៃក្រសួងសុខាភិបាល ប្រញាប់រៀបចំកម្មវិធីចុះចាក់ថ្នាំវ៉ាក់សាំង Astra Zeneca ជូនដល់មន្ត្រីថ្នាក់មូលដ្ឋានថ្នាក់ស្រុក ឃុំ ភូមិ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង អោយទទួលបានការថ្នាំវ៉ាក់សាំងដោយគិតថ្លៃ។

សម្ដេចតេជោនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ ក្នុងឱកាស លោក និងភរិយា អញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុនអាស្ត្រាហ្សេនីកា (Astra Zeneca) នៅមន្ទីរពេទ្យកាល់ម៉ែត រួចរាល់ហើយ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលនឹងខិតខំស្វះស្វែងរកថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយមានការចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋ និងមន្ត្រីមូលដ្ឋាន អោយបានគ្រប់គ្រាន់ ដើម្បីជៀសផុតពីគ្រោះថ្នាក់នៃការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ដែលទទួលរងការគំរាមគំហែងទូរទាំងសកលលោក៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។