ព័ត៌មានជាតិ

កិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៣ របស់ក្រុមប្រឹក្សា ខេត្តកំពង់ចាម !

(កំពង់ចាម) នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរ វិស័យជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

*របៀបវារៈនៃកិច្ចប្រជុំ÷

១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។

២-ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបការងារប្រចាំខែកុម្ភៈ និងទិសដៅ ខែមិនាឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត។

៣-ពិនិត្យ ពិភាក្សា និងអនុម័តលើពង្រាងសេចក្តីសម្រេចស្តីពីការបិទបញ្ជីចំណូលចំណាយរបស់រដ្ឋបាលខេត្តសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។

៤-បញ្ហាផ្សេងៗ។
(ចៅ វង្ស i.k.)

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។