ព័ត៌មានជាតិ

សម្ដេច ស ខេង និងលោកជំទាវ បានអញ្ជើញ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត

(ភ្នំពេញ) នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យពេទ្យកាល់ម៉ែត។

ការអញ្ជើញចាក់វ៉ាក់សាំង អាស្ត្រាហ្សេនីកា របស់សម្ដេចក្រឡាហោម និងលោកជំទាវ បានប្រព្រឹត្តទៅក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមានការអញ្ជើញចូលរួមចាក់ពីសំណាក់ឯកឧត្តម លោកជំទាវ ជាឥស្សរជនថ្នាក់ដឹកនាំជាតិសំខាន់ៗជាច្រើនរូបទៀត។

វ៉ាក់សាំងអាស្ត្រាហ្សេនីកា គឺជាវ៉ាក់សាំងជំនួយផ្ដល់ដោយមជ្ឈមណ្ឌល COVAX ដែលបានដឹកមកដល់កម្ពុជាក្នុងដំណាក់កាលដំបូងចំនួន ៣២៤,០០០ដូស។ វ៉ាក់សាំងនេះជាប្រភេទវ៉ាក់សាំងទី២ បន្ទាប់ពីវ៉ាក់សាំងប្រភេទ ស៊ីណូហ្វាម ជាជំនួយផ្ដល់ដោយសាធារណរដ្ឋប្រជាមានិតចិនចំនួន៦០ម៉ឺនដូស៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។