ព័ត៌មានជាតិ

លោកជំទាវ ញូ​ង ចរិយា-អ៊ុន ចាន់​ដា ដង្ហែរ​អង្គ​កឋិនទាន​សាមគ្គី វេរប្រគេនព្រះសង្ឃគង់ចាំវស្សាក្នុងពុទ្ធ​សីមា​វត្ត​ពោធិ​អម្ពវ័ន( ហៅហៅវត្តស្វាយទាប) ឃុំ​ស្វាយទាប ស្រុកចំការលើ

(កំពង់ចាម) ÷នៅថ្ងៃទី២៣២៣ ខែតុលា ឆ្នាំ​២០២០​នេះ លោកជំទាវ ញូ​ង ចរិយា អ៊ុន ចាន់​ដា ប្រធានកិត្តិយស​សាខាសមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និងអភិវឌ្ឍន៍​ខេត្តកំពង់ចាម ព្រមទាំង​ថ្នាក់ដឹកនាំ​ក្នុង​សមាគម​ជាច្រើន​ទៀត រួមទាំងពុទ្ធបរិស័ទជិតឆ្ងាយ មាន​សទ្ធា​ជ្រះថ្លា ដង្ហែរ​អង្គ​កឋិនទាន​សាមគ្គី ដើម្បី​វេរ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​វស្សា​ក្នុង​ពុទ្ធ​សីមា​វត្ត​ពោធិ​អម្ពវ័ន (ហៅហៅវត្តស្វាយទាប) ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម​។​

អង្គ​កឋិនទាន​សាមគ្គី​ដែល​កើតចេញពី​ចិត្ត​សទ្ធា​ជ្រះថ្លា​របស់​ថ្នាក់ដឹកនាំ​សមាគមនារី​ដើម្បី​អភិវឌ្ឍន៍​ខេត្តកំពង់ចាម និង​ពុទ្ធ​បរិ​ស័​ទ្ធ បាន​ប្រមូល​បច្ច័យ​សរុប​ចំនួន ៩.៣៥០.០០០ រៀល ប្រគេន​ព្រះសង្ឃ​គង់​ចាំ​វស្សា​ក្នុង​វត្ត ពោធិ​អម្ពវ័ន ហៅ​វត្ត​ស្វាយទាប ក្នុងនោះ សម្រាប់​ផ្គត់ផ្គង់​បច្ច័យ​៤ ដល់​ព្រះសង្ឃ​ផង និង​ដើម្បី​កសាង​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត​ក្នុង​វត្ត​ស្វាយទាប​។រស្មីនគរ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។