ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យមណ្ឌលចត្តាឡីស័ក និងសួរសុខទុក្ខអ្នកកំពុងធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ក្រុងកំពង់ចាម !

(កំំពង់ចាម) នៅព្រឹកថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ចំណូលស្រុកមកពីប្រទេសថៃ ដែលបានយកមកធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។

ក្រោយពីទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានរៀបចំទីតាំងសម្រាប់ត្រៀមទទួលបងប្អូនពលករចំណូលស្រុកមកពីប្រទេសថៃ និងបណ្តាលប្រទេសនានាផងដែរ។

គូសបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំទីតាំងមណ្ឌលចត្តាឡីស័ក កម្រិត២ របស់រដ្ឋបាលខេត្ត មានចំនួន ០២ទីតាំង ក្នុងក្រុងកំពង់ចាម ក្នុងនោះ ៖
-នៅសណ្ឋាគារមេគង្គ មាន ៧១បន្ទប់ស្មើនឹង ១៤២គ្រែ
-នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម មាន០៣អាគារ មាន ៨៩បន្ទប់ ស្មើនឹង ៤៤៣គ្រែ។
(ចៅ វង្ស i.k. team.)

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។