ព័ត៌មានជាតិ

កិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញប្រចាំខែតុលា ឆ្នាំ២០២០

(ភ្នំពេញ) ÷នៅរសៀលថ្ងៃសុក្រ ៧កើត ខែកត្តិកឆ្នាំជូតទោស័កពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៥,០០នាទី រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំកិច្ចប្រជុំគណៈអភិបាលខណ្ឌ ប្រចាំខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញដោយមានការអញ្ជើញ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរង គណៈនាយករដ្ឋបាល លោកប្រធានការិយាល័យទាំង១១ លោក លោកស្រីចៅសង្កាត់-ចៅរងទាំង១១ លោក លោកស្រីប្រធានទីរួមផ្សារទាំង៣ លោក ប្រធានប្រជាការពារខណ្ឌ និងតំណាងក្រុមហ៊ុនស៊ីនទ្រីប្រចាំខណ្ឌដូនពេញ ដើម្បីពិនិត្យ កែសម្រួលបំពេញបន្ថែម និងរៀបចំផែនការអនុវត្តបន្តលើការងារសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១-លទ្ធផល នៃការងាររៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងមូលដ្ឋាន
២-ផែនការរៀបចំកែលម្អប្រព័ន្ធបណ្ដាញខ្សែកាប និងបណ្ដាញអគ្គិសនីក្នុងមូលដ្ឋាន
៣-ការងារលុបបំបាត់ដេប៉ូសំរាមក្នុងមូលដ្ឋានសង្កាត់ទាំង១១ ខណ្ឌដូនពេញ
៤-ការត្រួតពិនិត្យគម្រោងអភិវឌ្ឍន៍ និងផលប៉ះពាល់របស់គម្រោងក្នុងមូលដ្ឋានសង្កាត់ទាំង១១
៥-ត្រួតពិនិត្យសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី១៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ ឆ្នាំ២០២០
៦-ការងារពិនិត្យ និងឆ្លងរបាយការណ៍ប្រចាំខែតុលា និងទិសដៅខែវិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋបាលខណ្ឌដូនពេញ
៧-ពិនិត្យឆ្លងសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែតុលា ឆ្នាំ២០២០ ជូនដល់មន្ត្រីបម្រើការងារក្នុងរដ្ឋបាលខណ្ឌដូនពេញ
៨-ការងារផ្សេងៗ
ក/-ការពិនិត្យនិងបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋានសង្កាត់ទាំង១១ នៅទីរួមផ្សារទាំង៣
ខ/-បញ្ហាការផ្ដល់សេវាលើការងារសំណង់
គ/-ការងារត្រៀមរៀបចំមន្ត្រីសម្រាប់ការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋាន និងការិយាល័យផ្សេងៗទៀត ។រស្មីនគរ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។