ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ÷ទំនាស់ដីធ្លីរ៉ាំរ៉ៃរវាងប្អូនបង្កើត០៤ គ្រួសារ រយៈពេល១៥ ឆ្នាំ អភិបាលខេត្តកំពង់ចាម ដោះស្រាយដោយជោគជ័យត្រឹមតែរយៈពេលតែ១៥ ម៉ោង

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម ទំនាស់ដីធ្លីរ៉ាំរ៉ៃរវាងប្អូនបង្កើត០៤ គ្រួសារ អស់រយៈពេល១៥ ឆ្នាំមកហើយ ខណៈបងប្អូនបង្កើត០៤ គ្រួសារស្នើសុំបើកផ្លូវសាធារណៈ ស្ថិតនៅចំណុចភូមិត្នោតលើ ឃុំឫស្សី ស្រុកស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលដីកាន់កាប់ដោយឈ្មោះ ពិន ផល្លា (កូនស្រីបង្កើតរបស់ឈ្មោះ ឈឹម រ៉េ)។

ស្ថិតក្រោមការដឹកនាំ និងដោះស្រាយប្រកបដោយភាពប៉ិនប្រសប់ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមនិងគណៈកម្មការដោះស្រាយ ជាលទ្ធផល គឺទំនាស់ដីធ្លីរ៉ាំរ៉ៃខាងលើត្រូវបានដោះស្រាយប្រកបដោយជោគជ័យ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ នៅសាលាឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ។

ដោយទឹកចិត្តផ្សារភ្ជាប់និងមនោសញ្ចេតនាជាមួយប្រជាជនគ្រប់កាលទេសៈ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជូនដល់ អ្នកស្រី ពិន ផល្លាចំនួន០៥ លានរៀល ដើម្បីជាការវាយរបងថ្ម និងរុះរើផ្ទះតៀមចេញពីផ្លូវសាធារណៈដែលភាគីនេះបានបិទអស់រយៈកាលជាង១៥ ឆ្នាំមកហើយ។ (ចៅ វង្ស i.k.)

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។