ព័ត៌មានជាតិ

សម្ដេចក្រឡោម ស ខេង ដាក់ចេញវិធានការបន្ទាន់ ៨ចំណុច សម្រាប់បង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ !

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ធមន្ដ្រីក្រសួងមហាផ្ទះនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ បានដាក់ចេញវិធានការបន្ទាន់ចំនួន ៨ចំណុច សម្រាប់បង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ការដាក់ចេញវិធានការបន្ទាន់ខាងលើ ធ្វើឡើងយោងតាមបទបញ្ជា និងសារសម្លេងណែនាំពិសេសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីរាត្រីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ក្នុងការបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈ។

សូមជម្រាបថា កម្ពុជា កំពុងជួបប្រទះបញ្ហារីករាលដាលជំងឺកូវីដ១៩ ជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដ៏ធ្ងន់ធ្ងរមួយមិនធ្លាប់មាន។ គិតត្រឹមរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១០៦០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៥៣៨នាក់ និងអ្នកជំងឺសម្រាកព្យាបាលចំនួន ៥២១នាក់៕

សូមអានវិធានការ៨ចំណុចដូចខាងក្រោម៖

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។