ព័ត៌មានជាតិ

ច្បាប់ ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត !

(ភ្នំពេញ) ច្បាប់ថ្មី៖ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រកាសឱ្យប្រើប្រាស់ នៅល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ ។ហើយចំពោះ
អ្នករត់ចេញពីមន្ទីរចត្តាឡីស័ក ឬមណ្ឌលព្យាបាល ហើយចម្លងជំងឺទៅអ្នកដទៃ អាចនឹងត្រូវដាក់ពន្ធនាគារដល់១០ឆ្នាំ និងពិន័យ២០លានរៀល

ច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រកាសឱ្យប្រើប្រាស់ នៅល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នេះ ខណៈដែលការរីករាល ដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា កាន់តែធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានវិធានការកាន់តែមុតស្រួច។

បើយោងតាមមាត្រា៨ នៃច្បាប់នេះ សម្រាប់អ្នកបំពានលើវិធានការទប់ស្កាត់ជំងឺឆ្លងរបស់រាជរដ្ឋាភិបាល នឹងត្រូវផាក ពិន័យ និងដាក់ទោសធ្ងន់ធ្ងរ ក្រោម «បទគេចវេះពីការព្យាបាល ឬរត់គេចចេញពីទីកន្លែងព្យាបាល»។ បទគេច វេះពីការព្យាបាល ឬរត់គេចចេញពីទីកន្លែងព្យាបាល កំណត់ថា អំពើគេចវេះពីការតម្រូវឱ្យទទួលការព្យាបាល ឬគេចចេញពីទីកន្លែងព្យាបាល ដែលកំណត់ដោយក្រសួងសុខាភិបាល ឬការប៉ុន ប៉ងប្រព្រឹត្តអំពើនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ (មួយ) ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន)រៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥(ប្រាំ)ឆ្នាំ ទៅ ១០(ដប់)ឆ្នាំ កាលបើអំពើខាងលើនេះបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ។

សូមអានលំអិតមាត្រាដូចខាងក្រោម៖

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។