ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ÷សុខទុក្ខរបស់ ពុកម៉ែ បងប្អូន នៅមណ្ឌលចត្តាឡីស័កខេត្តកំពង់ចាម ក៏ជាសុខទុក្ខរបស់យើងទាំងអស់គ្នាដែរ !

(កំពង់ចាម) នៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០២១ ក្រោយពីបញ្ចប់កិច្ចប្រជុំនាសាលាខេត្ត ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី19 បាន បានចុះពិនិត្យមើល ការហូបចុក និងការស្នាក់នៅរបស់បងប្អូនដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលខេត្តកំពង់ចាម ឲ្យបានសមរម្យ និងសុវត្ថិភាព។

សូមបួងសួងដល់វត្ថុសាកសិទ្ធក្នុងលោក ឲ្យជួយតាមថែរក្សាបងប្អូនដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលខេត្តកំពង់ចាម ក៏នៅទូទាំងប្រទេសឲ្យ រួចផុតពីការឆ្លងជំងឺ covid-19 ទាំងអស់គ្នា។

សូម ពុកម៉ែ បងប្អូន ចូលរួមអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងគ្នាគឺ ៣កុំ និង ៣ការពារ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។