ព័ត៌មានជាតិ

ឯកឧត្តម ប៊ិន ឈិន ប្រកាសបរិច្ចាគថវិកា២ម៉ឺនដុល្លារជូនសម្ដេចតេជោនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ

(ភ្នំពេញ) នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្ដី ប្រចាំការ និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណ:រដ្ឋមន្រ្តី និងលោកស្រី ប្រកាសបរិច្ចាគថវិកាចំនួន២ម៉ឺនដុល្លារអាមេរិក ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៤៣០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៨១៨នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៦០៩នាក់, ស្លាប់ដោយសារកូវីដ១៩ ម្នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។