ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង បាននាំនូវអំណោយ និងសម្ភារ:មួយចំនួន ចែកជូនដល់ប្រជាពលរដ្ធដែល មកពីប្រទេសថៃ នៅកន្លែងធ្វើចត្តាឡីស័ក !

(ខេត្តព្រៃវែង) ថ្ងៃពុធ ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមីនា​ ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមជាមួយលោកអភិបាលរងខេត្ត និងសហការី បាននាំនូវអំណោយ និងសម្ភារៈមួយចំនួន ដើម្បីចែកជូនដល់ប្រជាពលរដ្ឋដែលមកពីប្រទេសថៃនៅកន្លែងធ្វើចត្តាឡីស័ក វិទ្យាល័យ ហ៊ុន សែន កំពង់លាវ និងបានបែងចែកអំណោយសម្ភារៈ ជាច្រើនផ្សេងទៀត ដល់បណ្តាអាជ្ញាធរក្រុងស្រុកទាំង១៣ដើម្បីជួយឧបត្ថម្ភកន្លែងធ្វើចត្តាឡីស័កក្នុងស្រុករបស់ខ្លួននីមួយៗ។

សូមបញ្ជាក់ផងថា ទាំងអស់នេះ ជាអំណោយដ៏ថ្លៃថ្លាដែលកើតចេញការផ្តួចផ្តើមពីភរិយាខ្ញុំបាទ និងការគៀរគងសប្បុរសជននានា ដើម្បីជួយសម្រួលដល់ការលំបាកខ្លះៗដែលបងប្អូនប្រជាពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ ដែលកំពុងត្រូវធ្វើចត្តាឡីស័កនាពេលនេះ។

នេះជាកាយវិការ និង​ ទឹកចិត្តដ៏ស្មោះសរបស់សប្បុរសជនទាំងអស់ ដែលមានសទ្ធាជ្រះថ្លា តែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងសុខុមាលភាពរបស់បងប្អូនពលករដែលមកធ្វើចត្តាឡីស័ក ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ ក៏ត្រូវខិតខំជួយបងប្អូនអោយអស់លទ្ធភាព។

លើសពីនេះទៀតដែរ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានអំពាវនាវដល់បងប្អូនពលករទាំងអស់ និងបណ្តាអាជ្ញាធរក្រុង-ស្រុកធ្វើការផ្សព្វផ្សាយបន្ត ដោយសូមចូលរួមគ្នាទប់ស្កាត់ជម្ងឺរាតត្បាតតាមរយៈ “៣ការពារ ៣កុំ” ដែលនេះ ជាការចូលរួមប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល និងអនុវត្តនូវវិធានការ និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។