ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម លើកគម្រោងជួសជុលច្រាំងទន្លេដែលបាក់ស្រុត តាមសំណើរបស់ប្រជាពលរដ្ឋ រស់នៅឃុំកោះអណ្តែត និងឃុំឬស្សីស្រុក !

(កំពង់ចាម) តបតាមសំណូមពរបស់ប្រជាពលរដ្ឋឋ រស់នៅស្រុកស្រីសន្ធរ និងស្រុកកងមាស ស្នើសុំមកឯកឧត្តមអភិបាលខេត្តកំពង់ចាម លើការងារស្តារ និងជួសជុលច្រាំងទន្លេមេគង្គដែលបានបាក់ស្រុតកាលពីឆ្នាំកន្លងទៅ ដែលបណ្ដាលឱ្យរងផលផលប៉ះពាល់ដល់លំនៅឋាន និងចំការដំណាំរបស់បងប្អូនប្រជាជនជាច្រើនហិកតា។

ដើម្បីពន្លឿនដល់ការងារខាងលើឲ្យមានប្រសិទ្ធិភាព និងដើម្បីបំពេញនូវតម្រូវការរបស់ប្រជាពលរដ្ឋយើង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ អញ្ជើញដឹកនាំកិច្ចប្រជុំលើការងារស្តារ និងជួសជុលច្រាំងទន្លេដែលបានបាក់ស្រុត តាមសំណើរបស់ប្រជាពលរដ្ឋនៅឃុំកោះអណ្តែត និងឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយអាជ្ញាធរ បានសហការ​ជាមួយ​ដៃគូ​ក្រុមហ៊ុនឯកជន​មួយ នឹងធ្វើការបូម​យក​ខ្សាច់ និង​ដី​ពីតំបន់​កោះ​តូច ដោយក្រុមហ៊ុនត្រូវអនុវត្តទៅតាម​គម្រោង​ផែនការកន្លងមកដែលខាង​ក្រុមហ៊ុន​ទទួល​ការស្ថាបនា ក្នុងការទប់ស្កាត់​ការបាក់​ច្រាំងទន្លេ​នេះ គឺ​ប្រើប្រាស់​បាវ​ខ្នាតយក្សឈ្មោះ GEO-TEXTILE សម្រាប់​ច្រក​ដី និង​ខ្សាច់ដូច​វិធានការ​ខាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែលបានស្ថានាជាច្រើន​កន្លែងនាពេលកន្លងមក ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

​ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងអំពីសារសំខាន់ នៃ​ការ​បូម​យក​ដី និង​ខ្សាច់ ពី​តំបន់​កោះ​តូច​នេះ គឺ​ដើម្បី​ជួយ​ទប់ស្កាត់ ការបាក់​ច្រាំងទន្លេ ដែលបណ្តាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលដំណាំនិងភូមិកររបស់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយច្រាំងទន្លេខាងលើនេះ និងដើម្បីចាក់​បំពេញ​ដី​តំបន់​អភិវឌ្ឍនានា និង​ជាពិសេសដើម្បីសម្រួល​ដល់​ចរាចរណ៍ផ្លូវទឹក​ទន្លេមេគង្គ​កកុំឱ្យស្ទះ ដែលនាំឲ្យមានការបាក់​ស្រុតច្រាំង​ទន្លេជាបន្តទៀត​៕ ( ចៅ វង្ស i.k.)

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។