ព័ត៌មានជាតិ

កុមារី២នាក់ ឆ្លងកូវីដ១៩ ពីម្តាយ ដែលរកឃើញវិជ្ជមាននៅក្នុងបុរីវិមានភ្នំពេញ ខណ្ឌឬស្សីកែវ !

(ភ្នំពេញ) កុមារី អាយុ១៤ឆ្នាំ និង កុមារី អាយុ៧ឆ្នាំ ស្នាក់នៅបុរីវិមានភ្នំពេញ ផ្ទះលេខ៣៦V ផ្លូវ៣៨០ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ បានឆ្លងជំងឺ កូវីដ-១៩ ពីម្តាយ ។ នេះបើតាមការបញ្ជាក់ពី លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ តាមបណ្តាញសង្គម Facebook នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នេះ ។

លោក ជា ពិសី បន្តថា ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួនម្នាក់ កំពុងបន្តអោយធ្វើចត្តាឡីស័កក្នុងទីតាំងខាងលើនេះ ដដែល ។

ដោយឡែក បុរស អាយុ៣២ឆ្នាំ ស្នាក់នៅបុរី ឡាង ម៉ារ៉ាឌី ផ្ទះលេខ18B សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ ក៏រកឃើញ ឆ្លងជំងឺ កូវីដ-១៩ ផងដែរ ។ ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន៤នាក់ ស្រី២នាក់ ត្រូវបានអោយធ្វើចត្តាឡីស័កនៅក្នុងទីតាំងនេះ និង ត្រៀមយកសំណាករកមេរោគបន្ត។

ជាចុងក្រោយ អាជ្ញាធរ បាននិងកំពុងបិទទីតាំងទាំងពីរខាងលើនេះជាបណ្ដោះអាសន្ន ដោយបច្ចុប្បន្ននេះ អ្នកជំងឺទាំង៣នាក់ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៊ីនធើខនទីណង់តាល់ (The Great Duke) ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។