ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំកិច្ចប្រជុំបន្ទាន់លើកទី១ ដើម្បីរៀបចំផែនការចាក់វ៉ាក់សាំងកូវីដ-១៩ នៃគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ក្នុងក្របខណ្ខទូទាំងប្រទេស !

(កំពង់ចាម) អនុវត្តតាមគោលការណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងខេត្តកំពង់ចាម លោក វេជ្ជបណ្ឌិត គីម សួរភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍នៃអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នារសៀលថ្ងៃសៅរ៍ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំបន្ទាន់លើកទី១ ដើម្បីរៀបចំផែនការចាក់វ៉ាក់សាំងកូវី-១៩ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

កិច្ចប្រជុំនេះ មានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត អភិបាលរងស្រុក-ក្រុង ប្រធានការិយាល័យសុខាភិបាល ក្រុង-ស្រុកប្រតិបត្តិ ប្រធានមន្ទីរពេទ្យបង្អែកក្រុង-ស្រុក លេខាធិការដ្ឋាននៃអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងលោក លោកស្រីជាមន្ត្រីកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម។

ក្នុងកិច្ចប្រជុំពិសេសបន្ទាន់មួយនេះ ប្រធានអង្គប្រជុំបានលើកនូវរបៀបវារៈចំនួន៦ រួមមាន÷

១,ផែនការជាតិស្ដីពីយុទ្ធនាការចាក់វ៉ាក់សាំង កូវីដ-១៩
២,គោលការណ៍ណែនាំស្តីពីការចាក់វ៉ាក់សាំង កូវីដ-១៩
៣,ពិធីសារសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង កូវីដ-១៩
៤,រៀបចំរចនាសម្ព័ន្ធ និងយន្តការសម្របសម្រួលបច្ចេកទេសនៃកម្មវិធីជាតិផ្ដល់ថ្នាំបង្ការ។
៥,ការគ្រប់គ្រងប្រព័ន្ធត្រជាក់ សមត្ថភាពស្តុកទុកដាក់បែងចែកដឹកជញ្ជូន។
៦,ការបណ្ដុះបណ្ដាលអ្នកចាក់វ៉ាក់សាំង កូវីដ-១៩។

(ចៅ វង្ស i.k.)

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។