ព័ត៌មានជាតិ

គួរឲ្យអាសូរណាស់! ទារកអាយុ២ខែ ឆ្លងកូវីដ១៩ ពីបុគ្គលិកក្រុមហ៊ុន ស៊ីនទ្រី !

(ភ្នំពេញ) កម្លាំងរដ្ឋបាលខណ្ឌមានជ័យ និង ក្រុមគ្រូពេទ្យ នៅព្រឹក​ថ្ងៃ​ទី​២១​ ខែមីនា​ ឆ្នាំ២០២១នេះ​ បាន​ចុះមក​ដឹក​អ្នកជំងឺ​ចំនួន​៦​នាក់ ​ដែល​បាន​ឆ្លងជំងឺកូវីដ១៩ ​ពី​បុគ្គលិក​ក្រុមហ៊ុន ស៊ិ​នទ្រី​ ដែលក្នុងនោះ ក៏មានទារកអាយុទើបតែ២ខែ ផងដែរ ។

លោក​ សេង វ៉ាន់​ថា ចៅសង្កាត់​រង​ទី​១​​​​ នៃសង្កាត់​ស្ទឹងមានជ័យ​ទី​២​ បាន​ឲ្យ​ដឹងថា អ្នកជំងឺ​ទាំង​៦​នាក់​នេះ​គឺ​បាន​ឆ្លង​ពី​ឈ្មោះ ស៊យ អ៊ុយ ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ​​ ​ជា​បុគ្គលិក​ក្រុមហ៊ុន ស៊ីន ទ្រី ដែល​រស់នៅ​ក្នុងផ្ទះ​គំរូ​របស់​អង្គការ​ស្កុ​ត​ ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ​ខណ្ឌមានជ័យ ។

លោក សេង វ៉ាន់ថា ​បញ្ជាក់ទៀតថា ​ដោយសារ​ការរីក​រាលដាល​ដល់​សហគមន៍​ក្នុង​ប្លុក​ផ្ទះ​គំរូ​របស់​អង្គការ​ស្កុ​ត អាជ្ញាធរ​បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​មិនត្រូវ​ទៅ​សាកសួរ​សុខទុក្ខ​ ​អ្នកធ្វើ​ចត្តាឡីស័ក ​នៅ​តំបន់​នោះឡើយ​៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។