ព័ត៌មានជាតិ

ក្រុមការងារ ស.ស.ន.ប.វ. ខេត្តកំពង់ចាម នាំយកទេយ្យវត្ថុ និងសម្ភារៈបង្ការមេរោគ កូវីដ-១៩ មូនិធិឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្ដម អ៊ុន ចាន់ដា ប្រគេនដល់សង្ឃ នៅវត្ត បទុមកេសរ !

(កំពង់ចាម) នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១ ខ្ញុំបាទបានចូលរួមអមដំណើរលោក សំ ពិសិដ្ឋ ប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្ដ ខេត្តកំពង់ចាម រួមនិងក្រុមការងារ បាននាំយកនូវទេយ្យវត្ថមួយចំនួន និងសម្ភារៈបង្ការមេរោគកូវីដ-១៩ ដែលជាមូលនិធិរបស់ឯកឧត្តម ហ៊ុន ម៉ានិត ប្រធានគណៈអចិន្ត្រៃយ៍សមាគម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមនិងសាខាសមាគម ព្រះសង្ឃ សប្បុរសជន ទៅប្រគេនដល់ព្រះសង្ឍដែលគង់នៅវត្ត បទុមកេសរ (ហៅវត្តពាមកោះស្នា) ស្ថិតនៅក្នុងភូមិពាមក្នុង ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ចំពោះទេយ្យវត្ថុ និងសម្ភារៈបង្ការជំងឺកូវីដ-១៩ ដែលបានប្រគេនដល់ព្រះសង្ឃនាឳកាសនោះរួមមាន÷ ទឹកអាល់កុល០៥ លីត្រ ម៉ាស់០៥ ប្រអប់ អង្ករ០៥ ការ៉ុង មី០២ កេស ទឹកត្រី០១ យួរ ទឹកសុីអុីវ០១ យួរ ទឹកបរិសុទ្ធ០១ កេស។

ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមការងារសាខាសមាគមក៏បានធ្វើការផ្សព្វផ្សាយ អំពីវិធានការការពារ ពីជំងឺកូវីដ-១៩ ទាំងអស់គ្នា និងត្រូវអនុវត្តនូវវិធានការ សុខាភិបាល ៣ការពារ និង៣កុំ ដើម្បីកម្ពុជាចៀសផុតពីជំងឺមហាប្រល័យ កូវីដ-១៩ គ្រប់ៗគ្នា៕

(ចៅ វង្ស i.k.)

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។