ព័ត៌មានជាតិ

អភិបាបាលខេត្តកំពង់ធំ ទទួលអំណោយ ពីសប្បុរសជននានា ចូលរួមប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ !

(ខេត្តកំពង់ធំ) ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានទទួលយកអំណោយ និងថវិកាមួយចំនួន ពីសប្បុរសជននានា ដើម្បីចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានថ្លែងនូវការអរគុណ ដល់សប្បុរសជននានា ដែលបានចូលរួមបរិច្ចាគនូវអំណោយ និងថវិកាមួយចំនួន ផ្តល់ឱ្យរដ្ឋបាលខេត្តកំពង់ធំ សម្រាប់គាំទ្រក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទាំងនេះ ដែលសបញ្ជាក់ឱ្យឃើញពីកាយវិការ ប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌ នៃការចែករំលែក ក្នុងសង្គមទៅលើការជួយគ្នាក្នុងគ្រាលំបាក។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនរដ្ឋបាលខេត្តនៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ ក្នុងសកម្មភាពនានា ឲ្យស្របទៅតាមបរិបទនៃជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាល នៅក្នុងសហគមន៍នាពេលបច្ចុប្បន្ន ស្របតាមអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។