ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង ទទួលអំណោយពីក្រុមហ៊ុន ស្រីអូន សម្រស់ធម្មជាតិ !

(ខេត្តព្រៃវែង) ថ្ងៃពុធ ១១កើត ខែចេត្រ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២១ រដ្ធបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ស្រីអូន សម្រស់ធម្មជាតិ ដែលបានឧបត្ថម្ភអង្ករ ១០តោន មីជាតិ ២៥០កេស ទឹកត្រី ១០០យួរ ទឹកសុីអុីវ ១០០យួរ និងត្រីខ ចំនួន១០កេសធំ ជូនដល់រដ្ឋបាលខេត្តព្រៃវែងសម្រាប់ទុកប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង នឹងជំងឺវីរុសកូវីដ-១៩ ដែលកំពុងតែគំរាមកំហែងដល់សុខភាព និងអាយុជីវិតប្រជាជនកម្ពុជានាពេលនេះ។

នេះជាកាយវិការ នឹងទឹកចិត្តដ៏ស្មោះសរបស់លោកស្រីប្រធានក្រុមហ៊ុន និងសហការី ដែលបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងសម្ភារៈទាំងអស់នេះ សម្រាប់រដ្ឋបាលខេត្តក្នុងការប្រតិបត្តិការងារនេះ។

សូមជូនពរដល់លោកស្រីប្រធានក្រុមហ៊ុន និងសហការីបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតអំពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។