ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញសាកសួរសុខទុក្ខស្ថានភាពអ្នកជំងឺជាមន្ដ្រីសាលាខេត្ត កំពុងសម្រាកព្យាយបាល នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ

(កំពង់ចាម) ÷ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំអភិបាលរងខេត្ត និងមន្ត្រីរាជការសាលាខេត្ត អញ្ជើញសាកសួរសុខទុក្ខស្ថានភាពជំងឺ លោក ប្រាក់ ទិត្យ នាយកទីចាត់ការផែនការ វិនិយោគ សាលាខេត្តកំពង់ចាម ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។
ឆ្លៀតក្នុងឳកាសនោះឯកឧត្តមអភិបាលខេត្ត លោកបានផ្តាំផ្ញើដល់លោកនាយកទីចាត់ការ ឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អដោយអនុវត្តឱ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់វេជ្ជបណ្ឌិត ដើម្បីឱ្យឆាប់បានជាសេះស្បើយ ពីជំងឺ។ ខណៈនោះឯកឧត្តមអភិបាលលោកបានឧបត្ថម្ភថវិកាដល់លោកនាយកទីចាត់ការរចំនួន០៥ លានរៀលផងដែរ។រស្មីនគរ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។