ព័ត៌មានជាតិ

ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ !

(បាត់ដំបង)ដោយអនុវត្តន៍តាមការណែនាំនាំ​ បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មានការសម្របសម្រួលលើនីតិវិធីពី​ ឯកឧត្តម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃទី​ ២៥​ ខែ​ មីនា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​ ១៧:៣២​ នាទី​ នៅ​ចំណុច​ក្រុមទី​ ១៤​ ភូមិ​អូរតាញា​ ឃុំ​តាគ្រាម​ ស្រុកបាណន់​ ខេត្ត​បាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​ រួម​នឹង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ សហការ​ជាមួយ​កម្លាំង​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ បាណន់​ ​ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ កែច្នៃ​តម្លេីង​ ជួសជុល​ កាន់កាប់​ នឹង​ចែកចាយ​ (​ អាវុធ​កែច្នៃ​បាញ់​គ្រាប់​បាដាង​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​ ០៤​ នាក់​ មក​កាន់​ស្នងការដ្ឋាន​ ។

1️⃣/ ឈ្មោះ​ សាន​ រក្សា​ ហៅ​ ប្រុស​ អាយុ​ ២៦​ ឆ្នាំ​
2️⃣/ ឈ្មោះ​ ឡឹង​ លេង​ ភេទប្រុស​ អាយុ​ ៣០​ ឆ្នាំ​
3️⃣ /ឈ្មោះ​ ឈឿង​ សុភក្រ័​្ត​ ភេទប្រុស​ អាយុ​ ២៦​ ឆ្នាំ​
4️⃣ /ឈ្មោះ​ នៅ​ ណា​ ហៅ​ ជ្រូក​ ភេទប្រុស​ អាយុ​ ២៥​ឆ្នាំ​ ជនសង្ស័យ​ ចំនួន​ ០៤​ នាក់​ខាងលើ​មានទីលំនៅ​ភូមិ​តាង៉ែន​ ឃុំ​តាគ្រាម​ ស្រុកបាណន់​ ខេត្ត​បាត់ដំបង​ ។

វត្ថុតាង​ដកហូត​រួម​មាន​ ៖​
-​ កាំភ្លើង​កែច្នៃ​ បាញ់​គ្រាប់​បាដាង​ ចំនួន​ ០៥​ ដេីម​
-​ ដង​ឈេី​កែច្នៃ​ធ្វេី​ស្វ័យ​កាំភ្លើង​ ចំនួន​ ០២​ ដេីម​
-​ កាំបិត​កែច្នៃ​ ចំនួន​ ០១​ ដេីម​
-​ ពូថៅ​ ចំនួន​ ០១​
-​ គ្រាប់​ បាដាង​ចំនួន​ ០២​ កំប៉ុង​
-​ ទូរស័ព្ទដៃ​ ម៉ាក​ Realme ពណ៌​ខៀវ​ ០១​ គ្រឿង​
-​ កាបូប​ស្ពាយ​ ពណ៌​ កាហ្វេ​ ចំនួន​ ០១​
-​ អាវ​ប៉ារ៉ា​ ដៃវៃង​ ចំនួន​ ០១​
-​ ម៉ូតូ​ចំនួន​ ០៣​ គ្រឿង​

🔗 នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ឈ្មោះ​ សាន​ រក្សា​ ហៅ​ ប្រុស​ បាន​ឆ្លើយ​សារភាព​ថា​ ៖​ ខ្លួន​បាន​កែច្នៃ​តម្លេីង​ (​ អាវុធ​កែច្នៃ​បាញ់​គ្រាប់​បាដាង​ )​ បាន​ចំនួន​ ០៧​ ដេីម​ កន្លង​មក​ហេីយ​ ហេីយ​ក៏បាន​លក់​ ទៅ​អោយ​អ្នក​ស្គាល់​គ្នា​នៅ​ភ្នំពេញ​បាន​ចំនួន​ ០៣​ ដេីម​ផង​ដែរ​ ។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីការ​កសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។