ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស និងថវិកា ពីសប្បុរសជនក្នុងខេត្ត !

(កំពង់ចាម) នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ និងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត បានអញ្ជើញទទួលគ្រឿងឧបភោគ បរិភោគ ម៉ាស និងថវិកា ពីមន្ទីររ៉ែ និងថាមពល និងសប្បុរសជនក្នុងខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំមន្ទីរ អភិវឌ្ឍន៍ជនបទ ខេត្ត និងលោក លោកស្រីជាសប្បុរសជន ដែលបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ម៉ាស និងថវិកា ដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ការរៀបចំអាហារសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងចូលរួមការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងខេត្ត។ អំណោយទាំងអស់នេះ គឺឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលស្របពេលជម្ងឺដ៏កាចសាហាវមួយនេះ កំពុងគម្រាមកំហែងដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោក ជារៀងរាល់ថ្ងៃនោះ។

គួបញ្ជាក់ថា រដ្ឋបាលខេត្ត ទទួលអំណោយពីសប្បុរសជនរួមមាន៖
១-មន្ទីររ៉ែ និងថាមពលខេត្តថវិកា ១លានរៀល
២-ព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគខេត្តកំពង់ចាម ថវិកា១.១០០ដុល្លា អង្ករ១២០០គីឡូក្រាម មី៦០កេស
៣-ដេប៉ូលក់ និងចែកចាយបន្តឆ្នោតមហាសំណាងខេត្តកំពង់ចាម ម៉ាស់ ១៥.០០០ម៉ាស់អាល់កុល ១២០លីត្រ មី៤០កេស ទឹកបរិសុទ្ធ ៣០កេស
៤-ក្រុមហ៊ុន ធ្វេលផ្លាស់ ត្រាស់មី អ៉ីនវេសមេន ឯ.ក (វីឡាត្រាស់មី កំពង់ចាម) ម៉ាស ១០.០០០ម៉ាស់ ទឹកសុទ្ធ២០០យូរ អាល់កុល ១៦០លីត្រ មីជាតិ ២០កេស ម៉ាស៉ីនវ៉ាស់កំដៅ និង អាកុល ៤គ្រឿង
៥-លោក ឃុន ខុន និងលោកស្រី ថវិកា ៥០០ដុល្លារ
៦-សហគ្រាស ខេ ធី ថវិកា ៣.០០០.០០០រៀល
៧-សេវាករអគ្គិសនីឃុំល្វេ ស្រុកកោះសូទិន ៣០០.០០០រៀល
៨-សេវាករអគ្គិសនីឃុំចំការអណ្ដូង ស្រុកចំការលើ ថវិកា២០០.០០០រៀល៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។