ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន និងលោកជំទាវ ពិធីបុណ្យកឋិនទានសាមគ្គីដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមាដើម្បីប្រមូលបច្ច័យយកទៅកសាងព្រះវិហារក្នុងវត្តពោធិញា ណារាម(ហៅវត្តទួលស្រែ)

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃសៅរ៍ ៨កើត ខែកត្តិក ឆ្នាំជូតឯកស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម លោកជំទាវ ម៉ក់ ស៊ីថា និងបុត្រា-បុត្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការក្រោមឱវាទ ប្រធាន អនុប្រធាន និងសមាជិក សមាជិកាក្រុមការងារថ្នាក់កណ្តាល ថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់សៀម ព្រមទាំងពុទ្ធបរិស័ទទាំងអស់ បានមូលមតិគ្នាជាឯកច្ឆន្ទផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី ដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមាដើម្បីប្រមូលបច្ច័យយកទៅកសាងព្រះវិហារក្នុងវត្តពោធិញា ណារាម (ហៅវត្តទួលស្រែ) ស្ថិតនៅភូមិកោះរកា ឃុំកោះរកា និងវត្តចំនួន ៣ទៀតស្ថិតក្នុងស្រុកកំពង់សៀម គឺវត្តខែលជ័យសិរីសោភណមុនីរតនៈ វត្តព្រះកែវសាគរទ្រាន និងវត្តមង្គលសុវណ្ណគិរី ភ្នំក្រហម។រស្មីនគរ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។