ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យមើលការបាញ់ថ្មាំសម្លាប់មេរោគ នៅផ្សារធំ និងផ្សារសាមគ្គី ក្នុងក្រុងកំពង់ចាម តាមវិធានរបស់ក្រសួងសុខាភិបាល បន្ទាប់ពីអ្នកមានវិជ្ជមានកូវីដ-១៩ !

(កំពង់ចាម) នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យសកម្មភាពនៃការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារធំកំពង់ចាម​ និងផ្សារសាមគ្គី​ ស្ថិតនៅក្រុងកំពង់ចាម​ តាមវិធានរបស់ក្រសួងសុខាភិបាល បន្ទាប់ពីមានអ្នកមានវិជ្ជមានកូវីដ-១៩ បានចូលមកទិញរបស់របរប្រើប្រាស់នៅក្នុងផ្សារខាងលើនេះ កាលពីពេលកន្លងមក។

គួរបញ្ជាក់ថា៖ បន្ទាប់ពីរកឃើញអ្នកជាប់ពាក់ព័ន្ធ ដោយផ្ទាល់ និងប្រយោលជាមួយគ្រួសារ លោក វ៉ាន់ ណាក្រូ ប្រធានការិយាល័យសុខាភិបាលនៃស្នងការដ្ឋានខេត្តត្បូងឃ្មុំ ដែលមានវិជ្ជមានកូវីដ-១៩ នៅផ្សារទាំងពីរខាងលើ រដ្ឋបាលខេត្ត បានសម្រេចផ្អាកអាជីវកម្ម តូបលក់ដូរចំនួន ០៩ទីតាំង នៅផ្សារធំ និង ០១ទីតាំងនៅផ្សារសាមគ្គី ក្រុងកំពង់ចាម និងនាំអ្នកជាប់ពាក់ព័ន្ធ យកមកធ្វើជាចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត ក្នុងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។