ព័ត៌មានជាតិ

លោក សុខ ពេញវុធ និងភរិយា បាននាំយកអំណោយលើកទឹកចិត្តជូនដល់កម្លាំងប្រជាការពារខណ្ឌ និងភ្នាក់ងារអនាម័យសង្កាត់ទាំង១១ ដែលបានខិតខំក្នុងការប្រមូលដឹកជញ្ជូនសំរាម ក្នុងមូលដ្ឋានខណ្ឌដូនពេញ នាពេលកន្លងមកនេះ

(ភ្នំពេញ) ÷នារសៀលថ្ងៃសៅរ៍ ៨កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៥:០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង ជាប្រធាន ស.ស.យ.ក ខណ្ឌដូនពេញ និង ភរិយា បាននាំយកអំណោយ របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក និង ឯកឧត្តម សាយ សំអាល់ ប្រធានស.ស.យ.ក រាជធានីភ្នំពេញ ចែកជូនដល់កម្លាំងប្រជាការពារខណ្ឌ និងភ្នាក់ងារអនាម័យសង្កាត់ទាំង១១ សម្រាប់ការលើកទឹកចិត្តដល់កម្លាំងដែលបានខិតខំក្នុងការប្រមូលដឹកជញ្ជូនសំរាម នាពេលកន្លងមកនេះ ។

អំណោយដែលប្រគល់ជូនរួមមាន៖
១-អំណោយ របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ប្រគល់ជូនដល់កម្លាំងប្រជាការពារខណ្ឌចំនួន ១០៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល, អង្ករ ០១បាវ ស្មើនឹង ២០Kg, មី ០១កេស, ត្រីខ ០១យួរ, ទឹកត្រី ០១យួរ និង ទឹកបរិសុទ្ធ ០១កេស ។
២-អំណោយ ឯកឧត្តម សាយ សំអាល់ ប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ ប្រគល់ជូន ភ្នាក់ងារអនាម័យ ខណ្ឌ-សង្កាត់ទាំង១១ ចំនួន ៤៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល, អង្ករ ០១បាវ ស្មើនឹង ២០Kg, មី០១កេស, ត្រីខ១យួរ ទឹកត្រី ០១យួរ និង ទឹកបរិសុទ្ធ ០១កេស ។

ក្នុងពិធីសំណេះសំណាលនេះ លោកប្រធាន ស.ស.យ.ក ខណ្ឌ បានពាំនាំប្រសាសន៍ផ្តាំផ្ញើនឹករលឹកសួរសុខទុក្ខ និង ធ្វើការកោតសសរសើរ ពីសំណាក់ ឯកឧត្តមប្រធាន ដល់កម្លាំងប្រជាការពារខណ្ឌ និង ភ្នាក់ងារអនាម័យសង្កាត់ ដែលបានខិតខំ បំពេញភារៈកិច្ចការងារបានយ៉ាងល្អជូនអង្គភាព ។រស្មីនគរ

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។