ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បន្តចុះពិនិត្យមើលអំពីគុណភាពសំណងច្រាំទន្លេដែលបានស្ថាបនារួច១០០ភាគរយ ក្នុងក្រុងកំពង់ចាម !

(កំពង់ចាម) បន្ទាប់ពីអញ្ជើញចុះពិនិត្យមើលការរៀបចំមន្ទីរពេទ្យ ពិនិត្យ និងព្យាបាលអ្នកជំងឺកូវីដ-១៩ រួចមក នៅព្រឹកថ្ងៃទី២៩ ខែមីនា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បន្តដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលអំពីគុណភាពសំណង់ច្រាំងទន្លេ ដែលបានស្ថាបនារួច១០០ ភាគរយ ស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុង ប្រវែង១៧០ ម៉ែត្រ ដែលជាចំណងដៃរបស់រាជរដ្ឋាភិបាលកម្ពុជា អនុវត្តគម្រោងដោយក្រសួងធនធានទឹក និងឧតុនិយម។ បន្ទាប់មកឯកឧត្តម រួមនឹងក្រុមការងារ បានបន្តពិនិត្យ និងសិក្សាលើគម្រោងកែលម្អសួនច្បារនៅចំណុចខាងលើឲ្យកាន់តែមានសោភ័ណភាពទ្វេរឡើង។ ចៅ វង្ស i.k.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។