ព័ត៌មានជាតិ

ឯកឧត្តម ចាន់ ហេង អនុរដ្ធលេខាធិការ នាំយកអំណោយឧបរិភោគ បរិភោគ និងគ្រឿងឧបរិក្ខាចំនួន១០០សម្រាប់ ប្រគល់ជូនអភិបាលស្រុកតំបែរ !

(ខេត្តក្បូងឃ្មុំ)ដោយពិនិត្យឃើញតម្រូវការចាំចាច់ចំពោះមុខ ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋមួយចំនួននៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលត្រូវធ្វើចត្តាឡីស័ក ពាក់ព័ន្ធទៅនឹងព្រឹត្តការណ៍ ២០ កុម្ភះ នៃការរីករាលដាលនៃជម្ងឺកូវិដ ១៩ និងប្រជាពលរដ្ឋដែលបានវិលត្រឡប់មកភូមិកំណើត ក្រោយពីបានធ្វើចំណាកស្រុកនោះ នៅព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២១ នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកតំបែរ បានចាត់ឲ្យ ឯកឧត្តម ចាន់ ហេង អនុរដ្ឋលេខាធិការ នាំយកឧបភោគបរិភោគ និងគ្រឿងបរិក្ខា ចំនួន ១០០ សម្រាប់ ទៅប្រគល់ជូន អភិបាលនៃគណៈអភិបាល ស្រុកតំបែរ ដើម្បីចាត់ចែងផ្តល់ជូនប្រជាពលរដ្ឋ ដែលត្រូវធ្វើចត្តាឡីស័ក នាពេលបច្ចុប្បន្ន និងត្រៀមលក្ខណៈសម្រាប់ពេលខាងមុខ ដែលក្នុងនេះរួមមាន៖
-អង្ករ​ ០១តោន;
-ទឹកត្រីបង្កងប៉ាក​ ៥០យួរ​ (១យួរ​ ៦ដប​);
-ទឹកសុីអុីវ​ ៥០យួរ​ (១យួរ​ ៦ដប​);
-ត្រីខ​ ១០០យួរ​ (១យួរ​ ៦កំប៉ុង);
-ប៉ៅអុី​ ១០០សម្រាប់​;
-មុង​ ១០០សម្រាប់;
-ភួយ​ ១០០សម្រាប់​;
-ទឹកសុទ្ធ​ Vital ១០០កេស​;
សរុបជាថវិកាទាំងអស់ចំនួន ២០ ០០០ ០០០ រៀល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។