ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំក្រុមការងារអញ្ជើញចុះពិនិត្យការងារបង្កបង្កើនផលជាលើកទី២ និងផលប៉ះពាល់លើកពង្រោះចំនួន២៦៩,៥ហិចតា នៅតំបន់មេទឹកពោធិតាត្រិះ ភូមិក្រដាស(ក)ឃុំតាំងក្រសាំង ស្រុកបាធាយ

(កំពង់ចាម) ÷នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យការងារបង្កបង្កើនផលជាលើកទី២ និងផលប៉ះពាល់លើពង្រោះ ចំនួន ២៦៩,៥ហិចតា នៅតំបន់មេទឹកពោធិតាត្រិះ ភូមិក្រដាស (ក) ឃុំតាំងក្រសាំង ស្រុកបាធាយ។

ក្នុងឱកាសនៃការចុះពិនិត្យ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំដល់មន្ទីរជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះសិក្សាវាយតម្លៃអំពីទំហំនផលប៉ះពាល់លើពង្រោះរបស់ប្រជាកសិករឲ្យបានឆាប់រហ័សដើម្បីធ្វើការស្ដារឡើងវិញបន្ទាប់ពីទឹកស្រក។

គួរបញ្ជាក់ថា៖ ការងារបង្កបង្កើនផលជាលើកទី២ របស់ប្រជាពលរដ្ឋចំនួន ៣៨០គ្រួសារ លើផ្ទៃដី២៦៩,៥ហិចតា នៅតំបន់មេទឹកពោធិតាត្រិះ ភូមិក្រដាស (ក) ឃុំតាំងក្រសាំង ស្រុកបាធាយ បានទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកទន្លេសាប៕រស្មីនគរ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។