ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ÷មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ ដោយឥតគិតថ្លៃ!

(កំពង់ចាម) នៅព្រឹកថ្ងៃទី១ ខែមេសារ ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម ខ្លួត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញសំណេះសំណាល និងពិនិត្យចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ សម្រាប់ក្រុង កំពង់ចាម និងស្រុកកំពង់សៀម ដែលរៀបចំឡើងនៅសាលាខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះ គឺធ្វើឡើងទូទាំងប្រទេស នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ព្រមគ្នា ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍កម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់វ៉ាក់សាំង ដើម្បីចាក់ជូនមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម និងក្នុងក្របខណ្ឌទូទាំងប្រទេស ដោយឥតគិតថ្ល៕ ចៅ វង្ស i.k.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។