ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ផ្ញើរសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបកំណើតគម្រប់៧០ ឈានចូល៧១ឆ្នាំ

(កំពង់ចាម)ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម និងលោកជំទាវ បានផ្ញើសារលិខិតគោរពជូនពរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបកំណើតគម្រប់៧០ ឈានចូល៧១ឆ្នាំ ដែលនឹងឈានមកដល់ នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងនាមថ្នាក់ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ធទាំងអស់ក្នុងខេត្តកំពង់ចាម សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក សូមតាមបីបាច់ថែរក្សា និងជួយប្រោះព្រំសព្វសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងចៀសផុតពីរោគាព្យាធិទាំងឡាយទាំងពួង កុំបីឃ្លៀងឃ្លាត៕

សារលិខិតគោរពជូនពរ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។