ព័ត៌មានជាតិ

អភិបាលខណ្ខដូនពេញ ចុះអនវត្តវិធានការ រដ្ធបាល ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ក្នុងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ដ្រខណ្ខដូនពេញ

(ភ្នំពេញ) នៅយប់ថ្ងៃទី០៣ ខែ មេសា ឆ្នាំ២០២១ វេលាម៉ោង ២០ និង០០នាទី លោក សុខ ពេញវុធ អភិបាលនៃគណ:អភិបាលខណ្ខដូនពេញរាជធានីភ្នំពេញបានបន្តដឹកនាំកំលាំងគណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌដូនពេញ ចុះអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដេីម្បីទប់ស្កាត់ក្នុងការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្នុងការអនុវត្តបំរាមគោរចរនៅយប់នេះ ជាគោលការណ៍កម្លាំងចម្រុះ ត្រូវពិនិត្យជាក់ស្ដែង បើបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ជាពលរដ្ឋដែលមកពីបំពេញការងារ ដោយបញ្ចប់ក្រោយម៉ោង ០៨:០០នាទីយប់ ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ សូមអោយពួកគាត់ បង្ហាញកាតសំគាល់ខ្លួន ឬលិខិតបញ្ជាបេសកកម្ម ដែលចេញដោយអង្គភាពឬក្រុមហ៊ុនរបស់គាត់ ទើបអនុញ្ញាតអោយពួកគាត់ បន្តដំណើរទៅផ្ទះបន្តទៀត ។

ទន្ទឹមនោះផងដែរនៅរាល់ពេលព្រឹកនិងល្ងាច គណៈបញ្ជាការការឯកភាពរដ្ឋបាលខណ្ឌ និងសង្កាត់ទាំង១១ បានបន្តធ្វើការផ្សព្វផ្សាយជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តនូវបំរាមគោចរ ដែលហាមឃាត់ការធ្វើដំណើរ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ រយៈពេល១៤ថ្ងៃ​ ក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ ​ររាជធានីភ្នំពេញ។ ក្នុងករណី នៅមាន ល្មើសធ្វើដំណើរ មិនគោរពបំរាមគោចរ នោះអាជ្ញាធរនឹងធ្វើការ ដកហូតមធ្យោបាយរួច ឱ្យម្ចាស់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅផ្ទះរៀងៗខ្លូន​ គ្រប់១៤ថ្ងៃទេីបប្រគល់មធ្យោបាយជូនវិញ។
សូមអរគុណចំពោះការចូលរួមអនុវត្តរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាក្នុងគោលបំណងទប់ស្កាត់និងបញ្ឈប់អោយបានដាច់ខាតនូវការចម្លងជម្ងឺកូវីដ១៩ដ៏កាចសាហាវនេះ។
ជាពិសេស សូមកុំភ្លេចអនុវត្តនូវវិធានការ ០៣ការពារ និង០៣កុំ ។ អរគុណសន្តិភាព….!

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។