ព័ត៌មានជាតិ

ពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរៀនបំប៉នថ្នាក់ទី១២ នៅស្រុកសុីធរកណ្តាល

(ព្រៃវែង) ៖នៅថ្ងៃទី២៤ ចែតុលា ឆ្នាំ២០២០ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស សុខា បានដឹកនាំក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ចុះសំណេះសំណាល សាកសួរសុខទុក្ខ និងជំរុញលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យ ហ៊ុន សែន ព្រែកសណ្តែក ស្រុកស៊ីធរកណ្តាល។ សូមប្អូនៗធ្វើយ៉ាងណាខិតខំប្រឹងប្រែងរៀនសូត្រដោយខ្លួនឯងបន្ថែមទៀត ក្រៅពីការមករៀនបំប៉នជាមួយលោកគ្រូ អ្នកគ្រូ ក្នុងវគ្គនេះពីព្រោះថ្ងៃប្រលងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កាន់តែខិតជិតមកដល់ហើយ។

វគ្គបំប៉នឆ្នាំនេះមានលោកគ្រូអ្នកគ្រូស្ម័គ្រចិត្ត សរុបចំនួន350នាក់ សិស្សសរុប6,504នាក់ ក្នុងនោះមានមុខវិជ្ជា ១.គណិតវិទ្យា ២.ភាសាខ្មែរ ៣.រូបវិទ្យា ៤.គីមីវិទ្យា ៥.ជីវ:វិទ្យា ។

ក្នុងឱកាសនេះសូមជូនពរប្អូនៗសិស្សានុសិស្សប្រលងជាប់ និងបាននិទ្ទេសល្អគ្រប់ៗគ្នា។ចែករំលែក

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។