ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង សូមផ្ដាំផ្ញើរដល់បងប្អូនទាំងអស់ ត្រូវមានការប្រុងប្រយ័ន្នខ្ពស់ចំពោះដើម្បីចៀកវាងកុំឲ្យមានអគ្គីភ័យកើតឡើង ដោយការធ្វេសប្រហែសណាមួយដែលធ្វើឲ្យរំខាន់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

(ខេត្តព្រៃវែង)ថ្ងៃច័ន្ទ ៨រោច ខែចេត្រ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាប សូមចូលរួមអបអរសាទរក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដែលចាប់ផ្តើមនៅថ្ងៃទី១៤ ខែមេសាខាងមុខនេះ។

ក្នុងឱកាសនេះឯកឧត្តម ជា សុមេធី អភិបាលខេត្ត សូមធ្វើការផ្តាំផ្ញើរដល់បងប្អូនទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ ការចម្អិនម្ហូបអាហារ អុជធូប និងទៀន ដើម្បីចៀសវាងកុំឲ្យមានអគ្គីភ័យកើតឡើងដោយការធ្វេសប្រហែសណាមួយដែលធ្វើអោយរំខានក្នុងថ្ងៃចូលឆ្នាំ។

សូមចូលរួមទប់ស្កាត់ការពារការចម្លងជម្ងឺកូវីដ១៩ ទាំងអស់គ្នា តាមរយៈការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ និង២ចូលរួម។

ទន្ទឹមនិងនេះ ក៏មានបងប្អូនមួយចំនួនធ្វើដំណើរទៅកាន់បណ្តាទីកន្លែងផ្សេងៗ ហេតុនេះ សូមបើកបរគោរពច្បាប់ចរាចរណ៍ កុំបើកប្រជែងយកលឿនតែខ្លួនឯង កុំផឹកគ្រឿងស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិតឬឆ្ងាយ ដើម្បីសុវត្ថិភាពក្នុងថ្ងៃចូលឆ្នាំទាំងអស់គ្នា។

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ បានឆ្លៀតក្នុងឱកាសនេះផ្តល់នូវកាដូរជាដបសំរាប់ដាក់ទឹកក្តៅ ជូនដល់បងប្អូនមន្ត្រីរាជការសាលាខេត្តព្រៃវែងទាំងអស់ និងសូមជូនពរបងប្អូន និងប្រជាពលរដ្ឋខេត្តព្រៃវែងទាំងអស់ ជួបតែសំណាងល្អ ជោគជ័យ និងសូមជៀសឆ្ងាយពីជម្ងឺដ៏កាចសាហាវកូវីដ-១៩ គ្រប់ៗគ្នា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។