ព័ត៌មានជាតិ

ក្រសួងធនធានទឹក បានចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ មន្ដ្រីជាប់កិច្ចសន្យា

(ភ្នំពេញ) នៅថ្ងៃអង្គារ ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ នៅទីស្តីការនៃក្រសួងធនធានទឹក​ និងឧតុនិយម បានចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យានៃក្រសួងធនធានទឹក​ និងឧតុនិយម អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ដែលបាននិងកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ។

ដើម្បីឱ្យយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដំណើរការទៅបានដោយរលូន និងមានសុវត្ថិភាព ក្រសួងធនធានទឹក​ និងឧតុនិយម​ បានរៀបចំទីតាំងចាក់វ៉ាក់សាំងក្នុងទីស្តីការក្រសួង ដោយអនុវត្តទៅតាមគោលការណ៍ ស្តង់ដារ និងវិធានការកំណត់របស់ក្រសួងសុខាភិបាល ដើម្បីធាននូវសុវត្ថិភាព សុមាលភាពដល់មន្ត្រីដែលបានចូលរួមចាក់វ៉ាក់សាំង ។

សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ ដែលទទួលបាននូវវ៉ាក់សាក់រួចរាល់ហេីយ​ក្តី​ ក៏ត្រូវតែបន្តគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល​ និងគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ គឺ​ ” ៣ការពារ​ និង៣កុំ ” ដើម្បីចូលរួមយ៉ាងសកម្មជាមួយជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។