ព័ត៌មានជាតិ

ប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក ឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី!

(ភ្នំពេញ)៖ ព្រឹកថ្ងៃទី0៦ ខែមេសា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ឯក អន សុខុន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក ឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដែលបានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ ២០២១។

ក្នុងពិធីនេះដែរ លោក ឧត្តមសេនីយ៍ឯក អន សុខុន បាននាំយកនូវថវិកា ១០លានរៀល ដែលជាថវិកាផ្ទាល់របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា ប្រគល់ជូនដល់លោកស្រី ហោ សុភាណារី ភរិយាសព លោក ឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។