ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អញ្ជើញជាអធិបតីក្នុងពិធីជូនដំណើរកងម្លាំងមួកខៀវកម្ពុជា៧៣នាក់ទៅបំពេញបេកកម្មក្រោមឆត្រអង្គការសហប្រជាតិនៅព្រលានហោះ(VlP)

(ភ្នំពេញ) ÷ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បនអញ្ជើញជាអធិបតីក្នុងពិធីជូនដំណើរកងកម្លាំងមួកខៀវកម្ពុជា ៧៣នាក់ ទៅបំពេញបេកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ នៅព្រលានយន្តហោះ(VIP) នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២០ ។
បើទោះបីជាពិភពលោកកំពុង តែជួបវិបត្តិរាតត្បាតដោយសារ តែជំងឺកូវីដ-១៩ ក៏កម្ពុជាមិនរារែកចំពោះការបញ្ជូនកង កម្លាំងមួកខៀវរបស់ខ្លួន ដើម្បីចូលរួមរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាតិជា ដាច់ខាត។ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី
បានបញ្ជាក់ថា៖កម្លាំង កងរាជអាវុធហត្ថលេខ១៨៦ ចំនួន៧៣នាក់ ក្នុងនោះមានស្ត្រីចំនួន ២៨នាក់ ត្រូវចេញទៅបំពេញបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង ជំនួសកងរាជអាវុធហត្ថលេខ៨៦១ ដែលត្រូវបញ្ចប់បេសកកម្ម ហើយនឹងវិលត្រឡប់មកមាតុភូមិវិញនៅថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០២០ ខាងមុខ នេះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានលើកឡើងថា កងទ័ពមួកខៀវកម្ពុជា ដែលបានបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រអង្គការ សហប្រជាជាតិនៅក្នុងប្រទេសដែលហួងហែងដោយសារតែភ្លើងសង្គ្រាមទទួលបានយក ចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង UN ក្នុងដំណាក់កាលរាតត្បាតជំងឺកូវីដ-១៩។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានក្រឿនរំឮកដល់នាយទាហានទាំងអស់ ដែលចេញទៅបំពេញ បេសក កម្មនិងកំពុងបំពេញបេសកកម្មមនុស្សធម៌ នៅក្រៅប្រទេសទាំងអស់ សូមថែទាំងសុខភាព អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ការណែនាំរបស់មន្ត្រី អង្គការសហប្រជា ជាតិ នៅក្នុងតំបន់បំពេញបេស កកម្មរបស់ខ្លួន និងតាមការណែននាំរបស់ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន និងក្រសួងការពារជាតិ ពីវិធានការការពារទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩។
ឆ្លៀតពីនេះទៀត ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានណែនាំដល់កងរាជអាវុធហត្ថដែលត្រូវចេញទៅបំពេញបេសកម្មនៅក្រៅប្រទេសទាំងអស់ត្រូវថែរក្សាប្រពៃណី ទំនៀមទំលាប់ដ៏ល្អផូរផង់របស់ខ្មែរ ឱ្យបានល្អដើម្បីលើកតម្កើនកិត្តិយសប្រទេសកម្ពុជា នៅលើឆាក អន្តរជាតិ ជាពិសេសត្រូវចេះស្រឡាញ់យកអាសារគ្នាដូចបងប្អូនបង្កើត នៅគ្រប់កាលៈទេសៈ។សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំងជិត៥,០០០នាក់ ក្នុងនោះមានស្រ្តីចំនួនជាង ២០០នាក់ ទៅចូលរួមបេសក កម្មរបស់អង្គការសហប្រជា ជាតិ រហូតដល់ពេលនេះកម្ពុជាមានកងកម្លាំង៥ កងសរុបចំនួន៧៨៧នាក់ កំពុងបំពេញ បេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការ សហប្រជាជាតិ ក្នុងនោះមានលីបង់,ស៊ូដង់,ស៊ូដង់ខាងត្បូង, ម៉ាលី និងអាហ្វ្រិកកណ្តាល។ កម្លាំងមួកខៀវទាំងអស់នេះ ដែលធ្វើឲ្យប្រទេសកម្ពុជា ជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាពច្រើនជាងគេលំដាប់ទី២ នៅក្នុងតំបន់អាស៊ាន៕រស្មីនគរ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។