ព័ត៌មានជាតិ

រកឃើញករណីវិជ្ជមានកូវីដ-១៩ លើស្រ្តីម្នាក់ និងអ្នកពាក់ព័ន្ធ ១០នាក់ផ្សេងទៀត នៅស្រុកព្រៃឈរ

(កំពង់ចាម) ក្រោយទទួលបានដំណឹងពីអាជ្ញាធស្រុកព្រៃឈរ ថាមានស្រ្តីម្នាក់មានករណីវិជ្ជមានកូវីដ-១៩ ភ្លាមៗនោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ បានចាត់លោក ហាន កុសល អភិបាលរងខេត្ត ដឹកនាំក្រុមការងារគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងអាជ្ញាធរស្រុកព្រៃឈរ ចុះស្រងឈ្មោះអ្នកពាក់ព័ន្ធ និងអ្នកវិជ្ជមានកូវិដ-១៩ បញ្ជូនទៅធ្វើចត្តាឡីសក័នៅមណ្ឌលចត្តាឡីស័កកម្រិត២ របស់រដ្ឋបាលខេត្ត នាមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ កំពង់ចាម។

លោក ឡោ ចាន់លី អភិបាលស្រុកព្រៃឈរ និងជាប្រធានអនុគណៈកម្មការ ស្រុកព្រៃបានឲ្យដឹងថា ស្រ្តីដែលរកឃើញវិជ្ជមានកូវីដ-១៩ រួមនឹងអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល រស់នៅភូមិកោះស្វាយ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ មានឈ្មោះដូចខាងក្រោម÷

១,ឈ្មោះ ធឿន ណារ៉ង់ ភេទស្រី អាយុ៤៩ ឆ្នាំ ស្នាក់នៅភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ (វិជ្ជមានកូវីដ-១៩)។ ស្រ្តីរូបនេះបានត្រឡប់មកស្រុកកំណើត (ដើម្បីព្យាបាលជំងឺ) ភូមិកោះស្វាយ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។

ដោយឡែកចំពោះអ្នកប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ ធឿន ណារ៉ង មានចំនូន ១១នាក់ រួមមាន÷
១,ឈ្មោះ ឌឹម រឿន ភេទស្រី អាយុ60 ត្រូវជាម្ដាយ។
២,ឈ្មោះ ជឿន ធឿន ភេទប្រុស អាយុ64ឆ្នាំ ត្រូវជាឪពុក។
៣, ឈ្មោះ ណូ ចាន់ថា ភេទប្រុស អាយុ 41ឆ្នាំត្រូវជាប្ដី មុខរបរ បើកបររថយន្តឈ្មួល (សាំយ៉ុង)
៤,ឈ្មោះ ណូ វណ្ណ: ភេទប្រុស អាយុ5ឆ្នាំ ត្រូវជាកូន។
៥,ឈ្មោះ ម៉ៅ លីហ្សា ភេទស្រី អាយុ13ឆ្នាំ ត្រូវជាក្មួយ
(អ្នកទាំង 05 នាក់ ខាងលើ រស់នៅ ភូមិកោះស្វាយ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ)
៦, ឈ្មោះ ឯក ឈុននី ភេទប្រុស អាយុ 39 ឆ្នាំ មុខរបរ គ្រូខ្មែរ រស់នៅភូមិកកោះ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ
•បញ្ជាក់មកដល់ម៉ោង ១០.៣០នាទីរកឃើញអ្នកប៉ះពាល់ផ្ទាល់ ចំនួន ០៤នាក់បន្ថែមទៀត
៧,ធឿន ណារ៉ន ភេទស្រី ៤១ឆ្នាំ (បងស្រី)
៨,វៀច ធា ភេទប្រុស ៤១ឆ្នាំ(អ្នករត់តុកតុក)
៩,ស៊ន បូរិទ្ធ ភេទប្រុស ៣១ឆ្នាំ (គ្រូពេទ្យ)
១០,ថេង សុវីដា ភេទស្រី ២៧ឆ្នាំ (គ្រូពេទ្យ)

លោក អភិបាលស្រុកបន្តថា អ្នកទាំង ១០នាក់ខាងលើ ត្រូវបានបញ្ជូនយកទៅធ្វើចត្តាឡីនៅមណ្ឌលចត្តាឡីស័កកម្រិត២ ក្រុងកំពង់ចាម នាមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគកំពង់ចាម។

លោក ឡោ ចាន់លី បន្តថា តាមការណែនាំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់ឲ្យក្រុមការងារ បន្តស្រាវជ្រាវរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និង ប្រយោល ដើម្បីយកអ្នកពាក់ព័ន្ធទាំងនោះទៅធ្វើចត្តាឡីស័ក រយៈពេល១៤ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល៕ ចៅ វង្ស i.k.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។