ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន បានចាត់ឲ្យក្រុមការងារ បាននាំយក សម្ភារ និងគ្រឿងបរិក្ខាពេទ្យ មួយចំនួនទៅប្រគល់ជូនការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ តំបែរ

(ក្បូងឃ្មុំ)ដោយយោងតាមសំណូមពររបស់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ តំបែរ តាមរយៈលោកអភិបាល នៃគណៈអភិបាលស្រុកតំបែរ បានស្នើសុំសម្ភារ និងបរិក្ខាពេទ្យសម្រាប់យកសំណាកអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍២០កុម្ភះ និងសម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ជូនដល់មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកតំបែរ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកតំបែរ បានចាត់ឲ្យឯកឧត្តម ចាន់ ហេង អនុរដ្ឋលេខាធិការ និងជានាយករងខុទ្ទកាល័យក្រសួង យក សម្ភារ និងគ្រឿងបរិក្ខាពេទ្យ មួយចំនួន ទៅប្រគល់ជូនការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ តំបែរ ។ សម្ភារ និងគ្រឿងបរិក្ខាពេទ្យ ទាំងនេះរួមមាន៖
១. ស្រោមដៃពេទ្យ ចំនួន ១០០ ប្រអប់
២. អាវ PPE ៥០០ សម្រាប់
៣. ម៉ាស់ N95 ៥០០ សម្រាប់
៤. របាំងមុខ ៥០០ សម្រាប់
៥. ស្រោមជើង ៥០០ សម្រាប់
៦. មួក ៥០០ សម្រាប់
៧. ម៉ាស់ពេទ្យ ១០ ០០០ ម៉ាស់
៨. អាល់កុល ៣០០ លីត្រ
៩. ប្រេងម៉ាស៊ូត ចំនួន ១ ០០០ លីត្រ ។
សរុប អស់ទឹកប្រាក់ចំនួន ៥ ៤១៥ ដុល្លារអាមេរិក ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។