ព័ត៌មានជាតិ

លោកវរសេនីយឯក ឈឿន គឹមសុង បានយកនូវ អំណោយ ថវិកា និងសម្ភារសម្ភារ:មួយទៀត ទៅប្រគល់ជូនដល់ លោកយាយ លោកតា ដែលកំពុងជួបការខ្វះខាត ប្រចាំថ្ងៃ

(បាត់ដំបង) ក្រោយពីបានទទួលដំណឹងពីប្រជាពលរដ្ឋថា មានលោកយាយ លោកតា​ ០២​ នាក់​ លោកតា​ ឈ្មោះ យ៊ាំង​ អិត​ អាយុ ៧៤​ ឆ្នាំ លោកយាយ​ ឈ្មោះ​ សូរ​ អឿន​ អាយុ​ ៦៥​ ឆ្នាំ​ បច្ចុប្បន្នស្នាក់នៅភូមិ​បោះ​ពោធិ៍​ ឃុំ​អូរដំបង​១​ ស្រុក​ សង្កែ​ ខេត្តបាត់ដំបង ដែល​លោកយាយ​ លោកតា​ មានការខ្វះខាតផងនោះ នៅថ្ងៃទី ១០​ ខែ មេសា​ ឆ្នាំ ២០២១​ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ និង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប នាំយកនូវអំណោយ និង ថវិការបស់ លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទៅជូនដល់លោកយាយ លោកតា​ ដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ ក្នុងនោះលោកយាយទទួលបាន
– អង្ករ ចំនួន ៤០​ គីឡូក្រាម
– ត្រី​ ខ​ ចំនួន​ ០៣​ យួរ​
– មី ២​ កេស
– ថវិកា​ ចំនួន​ ៣០​ ម៉ឺនរៀល

ជាចុងក្រោយលោកយាយ លោកតា​ ក៏បានថ្លែងអំណរគុណ និង ជូនពរដល់លោកឧត្តមសេនីយ៍ត្រី ស្នងការ និង កម្លាំងក្រោមឱវាទ អោយជួបតែពរទាំង បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។