ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយមនុស្សធម៌ពីសប្បុរសជនក្នុងខេត្ត

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម រួមជាមួយឯកឧត្តមអភិបាលរងខេត្ត បានអញ្ជើញទទួលអំណោយមនុស្សធម៌ ពីសប្បុរសជនក្នុងខេត្តកំពង់ចាមដែលបានឧបត្ថម្ភដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សម្រាប់ត្រៀមឆ្លើយតបដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗក្នុងភូមិសាស្រ្តខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងថាក្រោមដំបូលនៃសុខសន្តិភាព ប្រជាពលរដ្ឋគ្រប់រូបមានឱកាសក្នុងការប្រកបរបរទទួលទាន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ជាមួយគ្នានេះ បងប្អូនក៏បានចូលរួមចែករំលែកនូវធនធានផ្ទាល់ខ្លួនជាមួយរដ្ឋបាលខេត្តក្នុងសកម្មភាពមនុស្សធម៌ «ជួយគ្នាក្នុងគ្រាមានអាសន្ន» ដែលនេះបានបង្ហាញអំពីទឹកចិត្ត«ខ្មែរស្រលាញ់ខ្មែរ»។ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះកាយវិការមនុស្សធម៌របស់សប្បុរសជននាពេលនេះ ពិសេសការចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការឆឹ្លយតបនឹងប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះមហន្តរាយនានាដែលអាចនឹងកើតមានឡើងជាយថាហេតុក្នុងខេត្តកំពង់ចាម។

គួរបញ្ចាក់ថា៖ សប្បុរសជនដែលបានចូលរួមនាឱកាសនោះរួមមានលោក គឹម វណ្ណា និងអ្នកស្រី អាជីវករនៅក្រុងកំពង់ចាម សាប៊ូ ៤០០កញ្ចប់ លោក ប៉ោ នួនលាង និងលោកស្រី ម្ចាស់អាជីវកម្មកិនស័ង្កសី និងលក់ដែកគ្រប់ប្រភេទ នៅស្រុកព្រៃឈរ អង្ករចំនួន ២តោន និងលោក ជិន ពុទ្ធរ៉ា និងអ្នកស្រី ម្ចាស់អាជីវកម្មកិនស័ង្កសី និងដែកគ្រប់ប្រភេទ នៅស្រុកជើងព្រៃ មីចំនួន ១០០កេស៕(រស្មីនគរ)

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *