ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ÷សូមទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី និងវត្ថុសាកសិទ្ធលើលោក តាមជួយបីបាច់ថែរក្សាប្រជាជនខ្មែរ ឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន និងចៀសឆ្ងាយពីជំងឺកូវីដ-១៩

(កំពង់ចាម) នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាមបានប្រារព្វពិធីសូត្រមន្តប្រោះព្រំសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខ ក្រោមអធិបតីភាព ឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម, ឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមប្រធានសាលាដំបូងខេត្តកំពង់ចាម, ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត រួមនិងមន្ត្រីពាក់ព័ន្ធមួយចំនួន។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។