ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយជាសម្ភារៈបង្ការជំងឺកូវីដ-១៩ គ្រឿងឧបភោគបរិភោគ និងថវិកាពីសប្បុរសជន

(កំពង់ចាម) នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវអភិបាលរងខេត្ត អញ្ជើញទទួលអំណោយពីសប្បុរសជន ជាសម្ភារៈបង្ការជំងឺកូវីដ-១៩ គ្រឿងឧបភោគ បរិភោគ សប្បុរសជនក្នុងខេត្តកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំណរគុណ ចំពោះលោក ម៉ៅ ហ៊ួរ និងលោកស្រី លោក នៅសារី ដែលបានជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តកំពង់ចាមនាពេលនេះ ដើម្បីជួយឧបត្ថម្ភដល់ការរៀបចំអាហារសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងចូលរួមការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្ត។

ឯកឧត្តម អភិបាលខេត្តបន្តថា អំណោយទាំងអស់នេះ គឺបានឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលស្របពេលជម្ងឺដ៏កាចសាហាវមួយនេះបាមនឹងកំពុងគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងសហគមន៍ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោក ជារៀងរាល់ថ្ងៃ។

អំណោយដែលរដ្ឋបាលខេត្តទទួលបាននាពេលនេះរួមមាន÷
១-លោក ម៉ៅ ហ៊ួរ និងលោកស្រី មី១២០កេស ទឹកផ្លែឈើ ២០កេស ទឹក១០០កេស និងថវិកា ២,០០០,០០០រៀល។
២-លោក នៅ សារី ម្ចាស់ក្រុមហ៊ុនរ៉ាកាននាហ្គា(ខេមបូឌា) ឯ.ក ម៉ាស់ ២៥.០០០ និងទឹកសុទ្ធ១០កេស
៣-លោក ស្លេះពុន យ៉ាមីន ដែលបានគៀងគររកជំនួយចែកជូនដល់គ្រួសារក្រីក្រចំនួន៩០០គ្រួសារ ក្នុងខេត្ត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។