ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង សូមបញ្ជាក់ វិធានការបិទចរាចរណ៍ចេញ-ចូល ខេត្តជាប់ព្រំប្រទល់ខេត្តនីមួយៗ

(ខេត្តព្រៃវែង) នៅថ្ងៃទី១២ ខែមេសារ ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង កាន់តែហាមកាន់តែមិនស្ដាប់❗️

សូមបញ្ជាក់ វិធានការបិទចរាចរណ៍ចេញ-ចូល ខេត្តជាប់ព្រំប្រទល់ខេត្តនីមួយៗនេះ (ខេត្តព្រៃវែង ជាមួយខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ធ្វើឡើងក្នុងគោលបំណង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីភូមិសាស្ត្រនៃខេត្តមួយទៅភូមិសាស្ត្រនៃខេត្តមួយទៀត។ ព្រោះថាការចល័តទីរបស់ប្រជាពលរដ្ឋពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀត អាចនាំអោយមានការឆ្លងជម្ងឺកូវីដ-១៩ មកក្នុងសហគមន៍ ជាពិសេសក្នុងក្រុង-ស្រុកនៃខេត្តព្រៃវែងយើងបន្ថែមទៀត ។

ជាក់ស្តែងគិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃ១២ ខែមេសា ថ្មីៗនេះ មានអ្នកវិលត្រឡប់ពីភ្នំពេញ មកខេត្តព្រៃវែងវិញ ហើយត្រូវ​ចាប់មកធ្វេី​ ចត្តាឡីសក្ក័​ និងពិនិត្យឃើញមានផ្ទុកជម្ងឺកូវីដ-១៩(វិជ្ជមាន) ចំនួនសរុប ៧នាក់ រួមមាន ស្រុកបាភ្នំ ១នាក់ ស្រុកកំពង់ត្របែក ១នាក់ ស្រុកមេសាង ៣នាក់ ស្រុកពារាំង ១នាក់ និងស្រុកពាមរក៏ ១នាក់។

ចំនួនអ្នកឆ្លងនេះហេីយ ស្ដែងចេញនូវអ្វីដែលយេីងដាក់បម្រាមតែបងប្អូនប្រជាពលរដ្ឋប្រឆាំងមិនស្ដាប់ការណែនាំ! បេីស្រលាញ់​ ឪពុក​ ម្តាយ​ បងប្អូន​ កុំមកលេងស្រុកកំណេីតអី​ ត្រូវចូលរួមប្រយុទ្ធប្រឆាំងនិងជំងឺដ៏កាចសាហាវនេះជាមួយពួកយេីងទាំងអស់គ្នា​! #ឆ្នាំថ្មីនៅផ្ទះ​ឈ្នះជំងឺ!

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។