ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ សូម្បីតែពាក្យមួយម៉ាត់ដើម្បីសម្តែងការចូលរួមរំលែកទុក្ខចំពោះជនរងគ្រោះដោយទឹកជំនន់ ក៏ពួកប្រឆាំងគ្មានដែរ

(ភ្នំពេញ) ÷ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាបាននិងកំពុងរងគ្រោះដោយទឹកជំនន់ ដែលមានការស្លាប់បាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិរដ្ឋនិងឯកជនជាច្រើន ប៉ុន្តែក្រុមប្រឆាំងមិនដែលបានចូលរួមសម្តែងការចូលរួមមរណទុក្ខ ឬសោកស្តាយចំពោះប្រជាពលរដ្ឋដែលរងគ្រោះនោះឡើយ ។ សម្ដេចតេជោ បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានបេតុងខ្សែកាប្លិ៍ ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ពួកប្រឆាំងមិនត្រឹមតែមិនបានចូលរួមជួយ និងរំលែកទុក្ខចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នោះឡើយ ថែមទាំងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលថែមទៀតផង។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «សូម្បីតែទឹកជំនន់ស្លាប់មនុស្ស ប្រជាពលរដ្ឋរងគ្រោះ រាប់ម៉ឺនគ្រួសារ សូម្បីតែពាក្យមួយម៉ាត់ផ្តាំផ្ញើសម្តែង ការចូលរួមមរណទុក្ខ ឬសោកស្តាយចំពោះប្រជាពលរដ្ឋ អានេះអត់តែម្តង គឺនិយាយតែអំពីផ្តួល និយាយអំពីរំលំ។ អើ ហ្អែងចាំផ្តួលចាំរំលំ ចាំជាតិក្រោយចុះ»៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។