ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខនិងពិនិត្យមើលអំពីវឌ្ឃនភាព នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្ដ្រីរាជការ និងបងប្អូនប្រជាពលរដ្ធ

(កំពង់ចាម) ស្នាមញញឹមរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម បានបញ្ចេញព្រមៗគ្នា ខណៈពេលពួកគាត់បានមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្ត និងដោយឥតគិតថ្លៃ នៅសាលាខេត្តកំពង់ចាម ក្រោមវត្តមាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អញ្ជើញចុះសួរសុខទុក និងពិនិត្យមើលអំពីវឌ្ឍនភាព នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។

បងប្អូនប្រជាពលរដ្ឋដែលបានមកទទួលសេវាខាងលើ បានលើកដៃសំពះដឹងគុណ ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចបានខិតខំប្រឹងប្រែងរកវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីយើងទាំងអស់គ្នាបានចៀសផុតពីជំងឺមហាប្រល័យ កូវីដ-១៩។ ចៅ វង្ស i.k.

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។