ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធ ដល់គ្រួសារសព

(កំពង់ចាម)បន្ទាប់ពីអញ្ជើញចុះពិនិត្យកងកម្លាំងនៅតាមបណ្តាគោលដៅព្រំប្រទល់រវាងខេត្ត ជាប់នឹងខេត្តកំពង់ចាម ក្នុងការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម​ អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត​កំពង់ចាម អញ្ជើញចូលរួម រំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍​ទោ មុំ​ ធន់​ អធិការរងទទួលផែនការងារគ្រឿងញៀន​ នៃអធិការដ្ឋាននគរបាលស្រុកចំការលេី​ ដែលបានទទួលមរណភាព​កាលពីវេលាម៉ោង០៤​ ទៀបភ្លឺ​ ថ្ងៃទី១៦​ ខែមេសា​ ឆ្នាំ២០២១​ ដោយរោគាពាធ​។

នៅក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានចូលបច្ច័យផ្ទាល់ខ្លួន ជូនដល់ក្រុមគ្រួសារ​នៃសព ដើម្បីចាត់ចែងធ្វើបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា​ ស្ថិត​នៅភូមិពែងមាសត្បូង​ ឃុំស្ពឺ​ ស្រុក​ចំការលេី​ ខេត្តកំពង់ចាម។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។